ព័ត៌មានជាតិ

ព័ត៌មានលម្អិតបន្ថែម៖ ដឹងមូលហេតុច្បាស់ហើយ អ្នកគ្រូបង្រៀនម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់ នៅស្រុកសំឡូត

បាត់ដំបងៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ម៉ោងប្រមាណ ៥និង០០នាទី ចំណុចឃ្លាំងផ្ទុះស្ថិតក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត មានករណីឃាតកម្ម បង្កដោយជនមិនស្គាល់អត្តសញ្ញាណ។

ជនរងគ្រោះឈ្មោះ អ៊ូច ចាន់ថា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរគ្រូបង្រៀន (ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងព្រៃ)។

មូលហេតុ៖ គំនុំ ។

ករណីនេះកម្លាំងនគរបាលបច្ចេកទេសខេត្ត និងសុខាភិបាលស្រុក បានចុះត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសព សន្និដ្ឋានថា ជាករណីឃាតកម្មដោយបានប្រើប្រាស់ខ្សែទាក់ក និងមួលកបំបាក់ បច្ចុប្បន្នកំពុងស្រាវជ្រាវស៊ើបអង្កេត និងកំនត់មុខសញ្ញាជនល្មើស៕

👉🏻ព័ត៌មានលម្អិតបន្ថែម! បុរសជាប្តីត្រូវបានឃាត់ខ្លួនក្រោយករណីសម្លាប់ស្រ្តីជាគ្រូបង្រៀននៅស្រុកសំឡូត

មតិយោបល់