ព័ត៌មានជាតិ

អាសូរណាស់! អ្នកដឹកកកដុំលក់ម្នាក់ បូមទឹកស្រោចជ្រូក បណ្ដាលឲ្យឆក់ស្លាប់

សៀមរាប: នៅវេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់បូមទឹកស្រោចជ្រូក បណ្ដាលឲ្យឆក់ស្លាប់ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ សឺ នី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរដឹកទឹកកកដុំលក់ មានទីលំនៅកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានទៅបូមទឹកដើម្បីស្រោចជ្រូក ប៉ុន្តែបូមមិនចេញក៏ចាប់រលាកម៉ូទ័រចុះឡើង ទើបបណ្ដាលឲ្យឆក់ ស្របពេលនោះមានបងប្អូនឃើញ ហើយរត់ទៅទាញខ្សែភ្លើងផ្ដាច់ចរន្ត តែអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ ខណ:បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់