បរទេស៖ ក្នុងពេលដែលកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់អាហ្សង់ទីន Sergio Aguero បានធ្វើការប្រកាសចូលនិវត្តពីអាជីពបាល់ទាត់នោះនៅពេលនេះក្លឹប Barcelona កំពុងតែស្វែងរកកីឡាករម្នាក់មកជំនួសតំណែងនេះផងដែរ។
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានៅក្រោយការប្រកាសចូលនិវត្តមួយថ្ងៃក្លឹបយក្សអេស្បាញ Barcelona បានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករខ្សែប្រយុទ្ធ Alexis Sanchez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Milan ។
នេះមានន័យថា Sanchez នឹងអាចចាប់ដៃគូគ្នាជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Memphis Depay នៅក្នុងតំបន់ប្រយុទ្ធជួរមុខទោះបីជាក្លឹបកំពុងមានវត្តមានរបស់កីឡាករដូចជា Coutinho, Gavi និង Dembele មកហើយក្តី។
អតីតកីឡាកររបស់ក្លឹប Barcelona រូបនេះធ្លាប់លេងនៅ Camp Nou ចន្លោះពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤ម្តងដែរហើយតាមប្រភពដដែលបានឲ្យដឹងទៀតថា Barcelona ត្រូវត្រៀមដោះដូរកិឡាករ Luuk de Jong ជាមួយនឹង Inter Milan ផងដែរ៕




មតិយោបល់