ព័ត៌មានជាតិ

ជាងដែកម្នាក់ត្រូវសន្តិសុខក្រុមហ៊ុនអិលវ៉ាយភីគ្រុប ឃាត់ខ្លួនប្រគល់ឲ្យអាវុធហត្ថពីបទ លួចដែក

កោះកុង: កាលពីវេលាម៉ោង ៥និង០០នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ អាវុធហត្ថបង្រ្កាបករណីលួចនៅចំណុចសួនសត្វក្រុមហ៊ុនអិលវ៉ាយភីគ្រុប ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ជនសង្ស័យ ឈ្មោះ ជិន លីយ័រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីនៅបច្ចុប្បន្នភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង បានធ្វើសកម្មភាពលួចយកដែក ១ផ្ទាំងទម្ងន់ប្រហែល ២០គីឡូ អ៊ីណុកបន្ទះទម្ងន់ប្រហែល ៥គីឡូ ដែកដេរ៉ាទម្ងន់ប្រហែល ១គីឡូ ពីកន្លែងក្រុមហ៊ុន អិលវ៉ាយភីគ្រុប (ចំណុចសួនសត្វចាស់)ត្រូវបានសន្ដិសុខក្រុមហ៊ុនឃាត់ខ្លួន យកមកឲ្យអាវុធហត្ថស្នាក់ការចាំយាម រួចបញ្ជូនមកការិយាល័យជំនាញ។

វត្ថុតាងប្រគល់ឲ្យក្រុមហ៊ុនវិញ រីឯជនសង្ស័យ ត្រូវកម្លាំងជំនាញ កំពុងចាត់ការទៅតាមនីតិវិធី៕

មតិយោបល់