ប្រធានជាន់ខ្ពស់របស់ក្លិប Bacelona លោក Sandro Rosell បានបញ្ជាក់ថា គាត់នឹងត្រូវបានគេជ្រើសតាំងឈរសារជាថ្មី នៅក្នុងឆ្នាំ ២០១៦ ខាងមុខ។
Rosell បានក្លាយជាប្រធានជាន់ខ្ពស់ របស់ Catalans នៅឆ្នាំ ២០១០ ជំនួសតំណែងលោក Joan Laporta ដែលមកទល់នឹងពេលនេះមានរយៈពេល ៣ ឆ្នាំ ក្នុងការដំណើរកាន់កាប់ក្លិបមកដល់សព្វថ្ងៃនេះ។
https://i1272.photobucket.com/albums/y389/domneng/SandroRosell_2678793_zps71aabdea.jpg
លោក Sandro Rosell បានប្រាប់ដល់ Senate របស់ក្លិបថា “ខ្ញុំមានគោលបំណងចង់ឈរឈ្មោះសារជាថ្មី ខ្ញុំចង់សួរដល់អ្នកថា ឲ្យខ្ញុំបន្តដែរឬទេ?ដើម្បីបង្ហាញពីទំនុកចិត្ត ដ៏ឆ្លាត់វៃដែលខ្ញុំមាន តាំងពីពេលចាប់ផ្តើម”។
លោក Rosell បានចូលរួមជាមួយនឹង Laporta ក្នុងឆ្នាំ ២០០៣ ប៉ុន្តែលោក បានលុបចោលកុងត្រា នៅឆ្នាំ ២០០៥ បន្ទាប់ពី ឈ្លោះប្រកែកជាមួយនឹងប្រធានជាន់ខ្ពស់។
ក្នុងរយៈកាលដែលរូបលោកកាន់តំណែងជាប្រធានជាន់ខ្ពស់របស់ Barca បានដណ្តើមជ័យជម្នះ Champions League នៅក្នុងឆ្នាំ ២០១១ និងឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នារដូវកាលនេះ ៕
មតិយោបល់