ព័ត៌មានជាតិ

ស្រីប្រុសជាច្រើននាក់ ចែកចាយ និងប្រើប្រាស់សារធាតុញៀន ហើយលេងល្បែងស៊ីសង ត្រូវកម្លាំងជំនាញឃាត់ខ្លួន

កោះកុង: កាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ព្រមទាំងលេងល្បែងស៊ីសង នៅចំណុចផែប្រមូលផលនេសាទ ស្ថិតភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១/ឈ្មោះ សុខ ប៊ុនសេង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ។
២/ឈ្មោះ តាំ រ៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ។
៣/ឈ្មោះ ធៀប ចាប ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ។
៤/ឈ្មោះ វ៉ាន់ វុធ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ។
៥/ឈ្មោះ កុយ ហ៊ង ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ។
៦/ឈ្មោះ កៀន សារឿន ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក។
៧/ឈ្មោះ លី ណយ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ
៨/ឈ្មោះ សុខ សេងហុង ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ។
អ្នកទាំង៨នាក់ មានទីលំនៅភូមិនងកុក ឃុំប៉ាងខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
៩/ឈ្មោះ លី សៀ ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានទីលំនៅភូមិក្តុលក្រោម ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
១០/ឈ្មោះ អ៊ឹ ស្រីហាច ភេទស្រី អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរទូក មានទីលំនៅភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
១១/ឈ្មោះ ប៊ូ ឌី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ មានទីលំនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
១២/ឈ្មោះ ពុទ សុធី ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

វត្ថុតាងដកហូតបាន៖
-សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន៩៧ កញ្ចប់(តូច៥៣កញ្ចប់ ធំ៤៤ កញ្ចប់) ស្មើរនឹង ២២២.២៧ ក្រាម
-ម៉ូតូចំនួន ០២គ្រឿង
-ទូរស័ព្ទដៃចំនួន ០២ គ្រឿង
-អូប័រ ១៥សេស ០១គ្រឿង
-កាំភ្លើងកែច្នៃមិនស្គាល់ម៉ាក ពណ៌ទឹកប្រាក់ ០១ដើម
-ចានអាប៉ោង០២
-មេអាប៉ោង៥គ្រាប់
-ដាវសាំម៉ូរ៉ៃ០១ដើម
-សម្ភារ:ប្រើប្រាស់ វេចខ្ចប់ មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់