ព័ត៌មានជាតិ

ឆក់បានហើយតែជិះម៉ូតូយឺត ជាងប៉ូលីសមានអីខ្នោះ

ភ្នំពេញៈ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច នៅត្រង់មុខផ្ទះលេខ១១៩ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធា​នីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួន
១.ឈ្មោះ ហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៧ផ្លូវ៣៧១សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មុខរបរកម្មកររត់តុ(អ្នកបើកម៉ូតូ)

២.ឈ្មោះសុខ ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ​ ជនជាតិខ្មែរ ស្នាក់នៅសំណង់មិនរៀបរយក្នុងវត្តព្រយូរវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរគ្មាន(អ្នកឆក់).

វត្ថុតាងដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៍ខ្មៅសេរី២០១៥ពាក់ស្លាកលេខភ្នំពេញ1CX5597និងទូរសព្ឌដៃមួយគ្រឿងម៉ាកIphon 7plusពណ៍ខ្មៅ(ប្រគល់អោយជនរងគ្រោះវិញ)។

ជនសង្ស័យទាំង២ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណបឹងកេងកង និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕

 

មតិយោបល់