ភ្នំពេញៈ នគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីម្នាក់ រួចច្របាច់កសម្លាប់ យកសពទៅបោះចោលនៅក្នុងទន្លេមេគង្គត្រើយខាងលិចចម្ងាយប្រហែល ៣០០ម៉ែត្រ ពីរមណីដ្ឋានកោះដាច់ ដែលស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីម្សិលមិញបានហើយ។
ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចផ្ទះជនសង្ស័យនៅក្នុងភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ហ៊ន សុខហេង អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែនកោះដាច់។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុកាលពីល្ងាចថ្ងៃទី១ មិនា រូបខ្លួនបានជិះម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ មិនចាំស្លាកលេខ បានជិះមកលេងឪពុកដែលយាមចម្ការនៅក្បែរកន្លែងកើតហេតុ។ ខណៈពេលបើកម៉ូតូមកដល់ក្លោងទ្វារចូលរមណីដ្ឋាន កោះដាច់ ស្រាប់តែជនសង្ស័យបានឃើញក្មេងស្រីរងគ្រោះដើរចេញពីរៀន មកដល់រោងលក់បាយនៅក្នុងរមណីដ្ឋាន។ ក្រោយមកជនសង្ស័យបានហៅក្មេងស្រីរងគ្រោះនោះ ឲ្យជិះម៉ូតូជាមួយខ្លួន ដោយជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះមកកន្លែងកើតហេតុ និងបានបេះផ្លែស្វាយបានប្រហែល ១០ផ្លែ។ ក្រោយពេលបេះផ្លែស្វាយរួច ជនសង្ស័យបានធ្វើសកម្មភាពអោបថើប និងលួងលោមក្មេងស្រីរងគ្រោះរំលោភ តែក្មេងស្រីរងគ្រោះមិនព្រម។ ភ្លាមៗនោះ ជនសង្ស័យបាននាំក្មេងស្រីរងគ្រោះចុះទៅលេងនៅមាត់ទឹក រួចធ្វើសកម្មភាពចាប់ច្របាច់កសម្លាប់ក្មេងស្រីរងគ្រោះ រួចក៏បានទម្លាក់សពចោលនៅមាត់ទន្លេតែម្តង។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះវិញ។
លុះព្រឹកឡើងទើបសពអណ្តែតក៏បង្កឲ្យមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋរួចបានរាយកាណ៍ប្រាប់សម្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ ដោយសារតែមានប្រជាពលរដ្ឋបានឃើញជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះចូលរមណីដ្ឋានក្បែរកន្លែងកើតហេតុនោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យនេះបានតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូនរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://youtu.be/T9kT9FdeaTA
មតិយោបល់