ព័ត៌មានជាតិ

សូមបងប្អូនជួយស៊ែរបន្ត! រថយន្តស៊េរីទំនើបចំនួន២គ្រឿង យកទៅផ្លុងចោលរកម្ចាស់មិនទាន់ឃើញ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង ២០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានករណីប្រទះឃើញរថយន្តស៊េរីទំនើបចំនួន២គ្រឿង យកទៅផ្លុងចោលស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ រយ:ពេល២-៣ថ្ងៃមកហើយមិនទាន់រកម្ចាស់ឃើញនៅឡើយ។ បន្ទាប់មកសមត្ថកិច្ចក៏សម្រេចចិត្តស្ទូចរថយន្តចំនួន២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន។

សូមបញ្ជាក់ករណីនេះភ្នាក់ងារសារព័ត៌មាន Post News មិនអាចស្វែងរកប្រភពពីសមត្ថកិច្ចបានទេថារថយន្តខាងលើពាក់ព័ន្ធករណីអ្វីនៅឡើយ៕

មតិយោបល់