ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យខូចខាតធ្ងន់ធ្ងរទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង មានរថយន្ដចំនួន០២គ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាត ទាំងសងខាង យ៉ាងធ្ងន់ធ្ងរ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវR6 កែងផ្លូវR8 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យ និងវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់