ព័ត៌មានជាតិ

អាសូរណាស់! បុរសចំណាស់ម្នាក់ស្លាប់ បន្ទាប់ពីបើកម៉ូតូទៅបុកជាមួយគោយន្តកន្ត្រៃ

សៀមរាប: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ៦៦ ស្ថិតភូមិតាភោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤ និង ២០នាទី។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1C-7396 បើកបរដោយឈ្មោះ អឺ ម៉ៅ ភេទស្រី អាយុ ៥២ ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ទិសដៅពីជើងទៅត្បូង
មកដល់ចំណុចខាងលើបានបុកជាមួយគោយន្តកន្រ្តៃ បើកបរដោយឈ្មោះ ប្រោះ បញ្ញា ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ធ្វើដំណើរក្នុងទិសដៅស្របគ្នា (រត់គេចខ្លួន) បណ្ដាលឲ្យអ្នកបើកម៉ូតូរបួសធ្ងន់ តែអកុសលបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់