ព្រៃវែងៈ យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២និង២៥នាទី ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥ លើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង រវាងរថយន្តនិងម៉ូតូ។
ដំណើររឿង៖ មុនដំបូងមានរថយន្តមួយគ្រឿងម៉ាក នីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-3081 បើកបរដោយឈ្មោះ មាស សុភាព ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ ក៍ជ្រុលចង្កូតទៅពារម៉ូតូមួយគ្រឿង ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធា នុនឆានុ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិថ្កូវ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង មានអ្នករួមដំណើរឈ្មោះ លីន ចយ ភេទប្រុស អាយុ ១៣ឆ្នាំ មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូ ខណៈពេល អ្នកបើកបរម៉ូតូបើកឆ្លងកាត់ទទឹងផ្លូវពីជើងទៅត្បូង។ បណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងពីរនាក់រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ចំណែកវត្ថុតាង និងអ្នកបើកបររថយន្តបាននាំមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក៕
មតិយោបល់