ព័ត៌មានជាតិ

រថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​ចំនួន​១៩​គ្រឿង​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ ខេត្តកណ្តាល​បង្ក្រាប​

កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​ចំនួន​១៩​គ្រឿង​ ត្រូវ​បាន​កម្លាំង​ចម្រុះ​ ខេត្តកណ្តាល​បង្ក្រាប​ បន្ទាប់​ពី​សមត្ថកិច្ច​ទៅ​ត្រួតពិនិត្យ​ទីតាំង​កែ​ច្នៃ​រថយន្ត​ចំនួន​២​កន្លែង​ នៅ​ស្រុក​កណ្តាលស្ទឹង​។​ ប្រតិបត្តិការ​ខាង​លើ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ ដោយ​មានការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ ឯក​ ស៊ុន​រស្មី​ព្រះរាជអាជ្ញា​រង​អម​សាលា​ ដំបូង​ខេត្តកណ្តាល​ កម្លាំង​ការិយាល័យ​នគរបាល​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ សហការ​ជាមួយ​កម្លាំង​សាខា​គយ​ និង​រដ្ឋាករ​ខេត្តកណ្តាល​ អធិការ​ស្រុក​កណ្តាលស្ទឹង​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ កម្លាំង​មន្ទីរ​សាធារណការ​ ខេត្តកណ្តាល​ និង​អាជ្ញាធរ​ភូមិ​-​ឃុំ​ បាន​ទៅ​ត្រួតពិនិត្យ​យាន្ត​ដ្ឋា​ន​ចំនួន​២​កន្លែង​។​

​ដោយ​យាន្ត​ដ្ឋា​នទី​១​ មាន​យីហោ​ លី​ ហុង​ ជួសជុល​រថយន្ត​ (​យានដ្ឋាន​នេះ​មាន​លិខិត​អនុញ្ញាតិ​ពី​មន្ទីរ​សាធារណការ​ខេត្តកណ្តាល​ )​ មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ ភូមិ​ស្រុក​ធំ​ ឃុំ​ជើង​កើប​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ ង៉ា​ន់​ សា​វន​ ភេទ​ស្រី​ ឆ្នាំ​កំណើត​១៩៨៣​ ស្នាក់​នៅ​បច្ចុប្បន្ន​ នៅ​ភូមិ​២​ ឃុំ​ទំនប់​រលក​ ស្រុក​ស្ទឹង​ហាវ​ ខេត្ត​ ព្រះ​សីហ​នុ​។​

​ពាក់ព័ន្ធ​នឹង​យាន្ត​ដ្ឋា​ន​នេះ ​គឺ​មានច្បាប់​តែ​ជួសជុល ​ដោយ​ឡែក​កម្លាំង​ចម្រុះ​ បាន​ពិនិត្យ​ ឃើញ​ថា ​មានការ​កែ​ច្នៃ​រថយន្ត​ពី​រថយន្ត​ទ្រុង​ តទៅ​ជា​រថយន្ត​បែន​ ជា​ប្រភេទ​រថយន្ត​កាត់ត​ និង​ចង្កូត​ស្តាំ​ រថយន្ត​ដែល​បាន​យក​មក​កែ​ច្នៃ​មាន​ចំនួន​១២​ គ្រឿង​មាន​ម្ចាស់​រៀងៗ​ខ្លួន​។​​ ក្នុង​នោះ​រថយន្ត​ម៉ាក​ NISSAN​ DESEL​ ៩​គ្រឿង​ ម៉ាក​CAN​ TTER​ ២​គ្រ​ ISUZU១​គ្រឿ​។​

​យាន្ត​ដា្ឋ​នទី​២​ ស្ថិត​នៅ​ភូមិ​កំពង់ទួល​ ឃុំ​អន្លង់​រមៀត​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​។​ នៅ​យាន្ត​ដ្ឋា​នទី​២​នោះ​ កម្លាំង​ចម្រុះ​បាន​ត្រួតពិនិត្យ​ឃើញ​មាន​រថយន្ត​កែ​ច្នៃ​ចំនួន​៧​គ្រឿង​បន្ថែម​ទៀត​៕

មតិយោបល់