ភ្នំពេញៈ កាលពីវេលាម៉ោង ០១និង១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ចំណុចផ្លូវលេខ១៤៨កែង១៣ សង្កាត់ផ្សារកណ្តាលទី១ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដូនពេញ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទំងន់ទោស(ឆក់កាបូប) បន្ទាប់ពីពួកគេធ្វើសកម្មភាព ឆក់កាបូបជនបរទេសបានសម្រេច ហើយគេចខ្លួនទៅពួនសម្ងំក្នុងបន្ទប់ជួលជាន់ទី២ អាគារជួលស្នាក់នៅមួយកន្លែង។
ជនសង្ស័យទាំង ៤នាក់នោះរួមមាន៖
១-ឈ្មោះ រស់ សុភក្រ្ត័ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំរោងកុនហែមជាតិផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
២-ឈ្មោះ ជ័យ វាសនា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
៣-ឈ្មោះ ផែន វ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
៤-ឈ្មោះ ទូច ចិន្តា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលជិតគល់ស្ពានស្ទឹងមានជ័យ។
ជនរងគ្រោះ ឈ្មោះ MARINA CRUZMONTULL ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិអេស្ប៉ាញ មុខរបរសិស្ស ស្នាក់នៅអូតែល១៩ហេបភីហោស៍ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។
ដំណើររឿង៖ នៅថ្ងៃកើតហេតុជនរងគ្រោះ បានដើរថ្មើរជើងតាមបណ្តាយខាងជើងផ្សារកណ្តាល ស្រាប់តែជនសង្ស័យ ជិះម៉ូតូ០១គ្រឿងម៉ា់កVIVA ពណ៌ខ្មៅ មកក្បែរ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេច រួចជិះគេចខ្លួនបាត់។ ក្រោយកើតហេតុ កម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌដូនពេញ ចុះដល់ទីតាំង និងបានសាកសួរជនរងគ្រោះព្រមទាំងសាក្សីជុំវិញកន្លែងកើតហេតុ ទើបធ្វើការកំណត់មុខសញ្ញា ហើយបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការបង្រ្កាបជាក់ស្តែង នៅចំណុចអាគារជួលស្នាក់នៅមួយកន្លែង ចូលតាមច្រកឌឿងហែម ជាន់ទី២ ផ្លូវ១៣០ សង្កាត់ផ្សារកណ្តាល១ ឃាត់ខ្លួនជនសង្ស័យ និងបក្ខពួកចំនួន០៤នាក់ ព្រមទាំងដកហូតកាបូបស្ពាយរបស់ជនរងគ្រោះមកវិញ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។
បញ្ជាក់៖ ជនរងគ្រោះមានសេចក្តីរំភើប និងអរគុណសមត្ថកិច្ចអាវុធហត្ថជាអនេក ដែលបាននាំយកកាបូបនោះមកវិញបាន។
ក្នុងកាបូបនោះមាន៖
-ទូរស័ព្ទ០១គ្រឿងម៉ាកXIAOMI
-លិខិតឆ្លងដែនចំនួន០១ក្បាល
-អត្តសញ្ញាណប័ណ្ណចំនួន០១
-កាតធនាគារចំនួន០២
-ប័ណ្ណបើកបរចំនួន០១សន្លឹក
-កាបូបតូចចំនួន០២
-លុយដុល្លារចំនួន ១០០ដុល្លារ
-លុយខ្មែរចំនួន ២០០០រៀល
-លុយថៃចំនួន ៨២០បាត
-លុយEUROចំនួន ៦៣០ EURO និងឯកសារ០១ចំនួនផ្សេងទៀត។
ក្រោមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ឈ្មោះ រស់ សុភ័ក្រ្ត ដែលជាជនដៃដល់ព្រមឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៨ រយះពេល០១ឆ្នាំរួចម្តងហើយ ពាក់ព័ន្ធករណីឆក់កាបូប៕
មតិយោបល់