ព័ត៌មានជាតិ

បាត់ប្រពន្ធ២ខែ ប្រទះឃើញជិះរថយន្តជាមួយប្រុសថ្មី ផ្ទុះជម្លោះផ្អើល ទាំងយប់

ភ្នំពេញៈ ស្រ្តីម្នាក់ដែលលែងប្តីមិនទាន់ស្រេចបាច់ផងបានលួចទៅដើរលេងជាមួយបុរសថ្មី តែត្រូវប្តីតាមទាន់ក៏កើតការដេញវាយប្រតាយប្រតប់គ្នាតាមដងផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីមុខទីស្តីការគណរដ្ឋមន្រ្តី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

តាមសំដីសាក្សីដែលបានឃើញហេតុការបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តពីរគ្រឿង បើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដេញកៀរគ្នារហូតដល់មុខទីស្តីការគណរដ្ឋមន្ត្រី ក៏ចុះមកហើយ ក៏ប្រតាយប្រតប់គ្នា។

បើតាមសំដីបុរសជាប្តីវិញបានឲ្យដឹងថា លោកនិងប្រពន្ធបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាច្រើនឆ្នាំមកហើយ តែទើបតែរយៈពេល២ខែចុងក្រោយនេះទេ ដែលប្រពន្ធលោកចុះចោលផ្ទះបាត់ៗមិនសូវនៅផ្ទះ ធ្វើឲ្យរូបលោកសង្ស័យនិងតាមដាន ទើបដឹងថា ប្រពន្ធលោកលួចមកនៅជាមួយបុរសម្នាក់ ដែលជិះរថយន្ត Hammer។ ចំណែកស្ត្រីជាប្រពន្ធវិញបានចោទបុរសជាប្តីថា មិនចេះរកស៊ីអីទេ គឺដេកចាំចាយលុយនាងចិញ្ចឹម ធ្វើឲ្យនាងអស់ចិត្ត បានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីលែងលះគ្នា តែអតីតប្តីនាងមិនព្រមលែងទេ ហើយចេះតែមកតាមរករឿងនាងធ្វើឲ្យរូបនាងខ្មាសគេ។

ក្រោយពេលប្រតាយប្រតប់គ្នាមួយសន្ទុះរួចមកសម្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការសម្របសម្រួល ដើម្បីឲ្យភាគីទាំងសងខាងចេញផុតពីមុខទីស្តីការត្រឡប់ទៅផ្ទះវិញ៕

https://youtu.be/c1GjXvYeDIA

មតិយោបល់