ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ ដល់បឹងកក់ និងផ្លូវទំនប់កប់ស្រូវ សរុបជិត២០គីទ្បូម៉ែត្រ នឹងត្រូវចាក់ បេតុង

ភ្នំពេញ:ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាណាត់ផ្លូវចំនួន ២ខ្សែទៀតគឺ ផ្លូវអមសង្ខាងផ្លូវដែក (គីឡូមែត្រលេខ៦) ចាប់ពីផ្លូវជាតិលេខ៥ ដល់បឹងកក់ និងកំណាត់ផ្លូវទំនប់កប់ស្រូវ ដោយសាលារាជធានីភ្នំពេញនឹងការជួសជុលដោយ ចាក់បេតុងក្នុងពេលឆាប់ៗនេះ។

គម្រោងការនេះត្រូវបាន សាលារាជធានីភ្នំពេញ លើកយកទៅពិភាក្សា ក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលារាជធានីភ្នំពេញ។

បើតាមការបង្ហាញបានឲ្យដឹងថា កំណាត់ផ្លូវទំនប់កប់ស្រូវ ដែលនឹងត្រូវធ្វើការជួសជុលឡើងវិញនេះមានប្រវែងជាង១២គីឡូម៉ែត្រ និងផ្លូវអមសង្ខាងផ្លូវរថភ្លើងមានប្រវែជាង៥គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវបឹងកក់។

ក្នុងកិច្ចប្រជុំនេះ គេសង្កេតឃើញតំណាងក្រុមហ៊ុនធំៗ ដែលធ្លាប់ធ្វើផ្លូវក្នុងក្រុងចូលរួមជាច្រើនក្រុមហ៊ុនផងដែរ តែគេមិនតម្រូវឲ្យអ្នកសារព័ត៌មាន កាសែតឬទូរទស្សន៏ចូលថតរូប និងយកព័ត៌មាននោះទេ។

នៅក្នុងគេហទំព័រសង្គមហ្វេសប៊ុក របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសសេរថារដ្ឋបាលរាជធានីភ្នំពេញយើង បានរៀបចំកិច្ចប្រជុំពិភាក្សាការងារសំខាន់ ២ចំណុច៖

១-ផ្លូវទំនប់កប់ស្រូវ នៅសល់ប្រវែង ១២,៧គីឡូម៉ែត្រទៀត នឹងត្រូវបែងចែកឱ្យបីក្រុមហ៊ុនទទួលខុសត្រូវ។ ជំហានទី១ ត្រូវស្ថាបនាមួយចំហៀងប្រវែង ៧ម៉ែត្រ កម្រាស់ ២តឹក ប្រើរយៈ ៤ខែ ត្រូវតែរួចរាល់ជំហានទីមួយនេះ។

២-ការស្ថាបនាផ្លូវអមសង្ខាងផ្លូវដែក ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវR6 (បឹងកក់) មានប្រវែង ៥,៦២គីឡូម៉ែត្រ ដែលត្រូវស្ថាបនា ៧ម៉ែត្រសង្ខាងផ្លូវរថភ្លើង។ បច្ចុប្បន្ន ក្រុមការងារត្រូវសិក្សាបន្ថែមនូវផលប៉ះពាល់ និងលក្ខណៈបច្ចេកទេសឱ្យបានច្បាស់លាស់ ហើយក្រុមការងារ នឹងចុះទៅពិនិត្យផ្ទាល់នៅសប្តាហ៍ក្រោយ៕

photo_2016-05-04_15-21-57 photo_2016-05-04_15-22-01 (2) photo_2016-05-04_15-22-01 photo_2016-05-04_15-21-59 photo_2016-05-04_15-22-00 photo_2016-05-04_15-21-58

មតិយោបល់