ព័ត៌មានជាតិ

ជាងឡានម្នាក់សង្ស័យមានវិបត្តិតទើបព្យាយាមចង.កធ្វើអត្តឃាត២ដងរហូតបានសំរេច

សៀមរាបៈ យុវជនម្នាក់សង្ស័យមានវិបត្តិទើបព្យាយាមចង.ក ធ្វើអត្តឃាត២ដង ទើបបានសំរេច បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៦និង០០ព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ ស្ថិតនៅលើផ្ទះជនរងគ្រោះក្រុមទី២ ភូមិគោកដូង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប ។
សពជនរងមានគ្រោះ មាន ឈ្មោះ អង់ សំអឿន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាងជួសជុលឡាន ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិឃុំកើតហេតុ ។
ទោះជាយ៉ាងណាក្រោយពិនិត្យសពលើដងខ្លួនរបស់សមត្ថកិច្ចជំនាញពុំឃើញថាមានបទល្មើសព្រណ្មទណ្ឌទេ ដោយផ្នែកក្បាល ពុំមានស្លាកស្នាមទេ ផ្នែកក មានស្នាមរឹតកប្រវែង២៥សង់ទីម៉ែត្រ ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីឡើយ ផ្នែកអវយវះ ពុំមានស្នាកស្នាមអ្វីទេ ការសន្និដ្ឋានរបស់សមត្ថកិច្ច ថាសពពិតជាស្លាប់ដោយសារចង.ក (ធ្វើអត្តឃាត) ពិតប្រាកដមែន ។
តាមការសាកសួរបំភ្លឺពីម្តាយបង្កើតរបស់ សពមានឈ្មោះ ចាន់ មុំ បានឲ្យយើងដឹងថា កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ២០១៩ គាត់សង្ស័យថាកូនឡើងចង.ក ម្តងហើយ ពីព្រោះមានស្នាមត្រង់.ក ហើយ ក្រពុបអង្ករពេញលើក្តានិង នៅលើធ្នឹមផ្ទះមានស្នាមចងខ្សែដាច់ ពេលនោះខ្ញុំពុំបានចាប់អារម្មណ៍ ទេ ហើយកូនរបស់ខ្ញុំវាមានរបួសដៃនឹងជើងបន្តិច បន្តួច ទើបតែលើកទី២ពេលនេះបានដឹងថាកូនមានបំណងចង់សម្លាប់ខ្លួនហើយបានបន្សល់ទុកសំបុត្រមួយច្បាប់នៅកន្លែងដេក ។ ខណះនេះសមត្ថកិច្ចមិនទាន់បានអានសំបុត្រអោយដឹងនៅឡើយទេ៕

 

មតិយោបល់