ព័ត៌មានជាតិ

ករណីបុរសម្នាក់យកជំពាមកៅស៊ូបាញ់ផ្ទះប្រជាពលរដ្ឋបណ្តាលអោយជនរងគ្រោះរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:យោងតាមផេកប៉ុស្ត៍នគរបាលរដ្ឋបាលក្បាលកោះបានអោយដឹងថា ដោយបានការអនុញ្ញាពីលោកវរសេនីយ៏ឯក ម៉ៅ សឿតអធិការខណ្ឌច្បារអំពៅ បានអោយកម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលក្បាលកោះ ឃាត់ខ្លួនជនសង្សយ័០១នាក់ ករណី ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចផ្ទះលេខ៧១ ផ្លូវ លំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ២៨-០៧-២០២៣ ម៉ោង០១និង៣០នាទី។
+ជនរងគ្រោះឈ្មោះ ស៊ុំ រមនា ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។
+ជនសង្ស័យឈ្មោះ វិន យ៉ាំងនូ ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
*** ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះកំពុងនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យជាមនុស្សញៀនគ្រឿង ញៀនខ្លាំងដើរមកដល់យកជំពាមកៅស៊ូបាញ់ផ្ទះជនរងគ្រោះបែកកញ្ចក់បង្អួចផ្ទះ១កន្លែង ក៏ត្រូវជនរងគ្រោះឃើញសួរថា ម៉េចបានអ្ហែងបាញ់ផ្ទះអញចឹង? ហើយដេញជនសង្ស័យចេញ ពេលនោះជនសង្ស័យក៏យកជំពាមបាញ់ជនរងគ្រោះត្រូវចំ ថ្ងាសរងរបួស រួចគេចខ្លួន។ លុះដល់ម៉ោង១០និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យនៅភូមិកើតហេតុខាងលើ ដកហូតវត្ថុតាងជំពាមកៅស៊ូ១ និងគ្រាប់ថ្ម ៧គ្រាប់ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ក្បាលកោះ សាកសួរ។
+លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។

មតិយោបល់