ព័ត៌មានជាតិ

First News: អគ្គិភ័យកំពុងឆាបឆេះផ្ទះនៅបុរីមនោរម្យ ក្បែរវត្តទូល

ភ្នំពេញ:បើតាមភ្នាក់ងារ Post News បាន រាយការណ៍ឱ្យដឹងថា ខណៈនេះមានអគ្គិភ័យបានឆាបឆេះផ្ទះលេខB7 នៅបុរីមនោរម្យ ក្បែរវត្តទូល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ តែត្រូវបានក្រុមពន្លត់អគ្គីភ័យ អន្តរាគមន៍ បាញ់ទឹកពន្លត់ បានទាន់ពេលហើយ។ សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យនេះ បានឆាបឆេះនៅកន្លែងកុងម៉ា ដោយសារភ្លើងធូប។

ករណីអគ្គិភ័យខាងលើ ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ នាំគ្នាគាស់ទ្វារផ្ទះ ដើម្បីជួយបាញ់ពន្លត់ ក្រោយមកមានរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ទាន់ពេលវេលា ដោយបានបាញ់ទឹកពន្លត់ភ្លើងបានរលត់ទាំងស្រុង មិនបណ្ដាលឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

មតិយោបល់