ព័ត៌មានកីឡា

គ្រូសិង្ហបុរីថាខ្លួនបាត់បង់កីឡាករសំខាន់៦នាក់ពេលប៉ះកម្ពុជា

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីលោក Varadaraju Sundramoorthy បង្ហើបថាក្រុមខ្លួនអវត្តមានកីឡាករសំខាន់៦រូប ក្នុងជំនួបមិត្តភាពតទល់កម្ពុជា នាល្ងាចថ្ងៃទី២៨ កក្កដា ស្អែកនេះ។

ក្នុងសន្និសឹទ្ធកាលពីព្រឹកមិញ គ្រូទើបឡើងកាន់តំណែងរូបនេះលើកឡើងថា កូនក្រុមលោក៦នាក់ ជាប់ភារកិច្ចលេងឲ្យក្លឹបនៅថៃ និង ម៉ាឡេស៊ី ពុំអាចមកចូលរួមជាមួយជម្រើសជាតិបាន។569A2955 copy

ប៉ុន្តែបែបនេះក្តី លោកបន្ថែមថាបានរកកីឡាករមកជំនួសរួចហើយ ដោយរំពឹងថាក្រុមខ្លួននឹងធ្វើបានល្អ នៅចំពោះមុខអ្នកគាំទ្រកម្ពុជាស្អែកនេះ។

គួរបញ្ជាក់ថា ល្ងាចថ្ងៃទី២៨ ខែកក្កដា ស្អែកនេះ ក្រុមគោព្រៃ នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវសិង្ហបុរី ក្នុងជំនួបមិត្តភាព ត្រៀមពានរង្វាន់ AFF Suzuki Cup នាចុងឆ្នាំនេះ។569A2936 copy569A2930 copy
569A2932 copy

569A2950 copy 569A2947 copy569A2964 copy 569A2966 copy 569A2985 copy 569A2980 copy 569A2996 copy1569A2996 copy

មតិយោបល់