ភ្នំពេញៈ តាមប្រភពលួចបង្ហើបប្រាប់ Post News បានឲ្យដឹងថា នៅវេលាម៉ោង ២ និង៣០រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ តុលាការ បានចេញដីកាឃុំខ្លួន ថៅកែស្ថានីយ៍ប្រេង PTT ករណីបង្កហិង្សាលើគ្រូបង្រៀន ឥទ្បូវនេះ ត្រូវបានបញ្ជូនទៅកាន់ព្រៃសរហើយ។
ជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ មុខរបរថៅកែស្ថានីយ៍ប្រេង PTT ជាកូនរបស់លោក ចាន់ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ។
ចំណែកជនរងគ្រោះ ជាគ្រូបង្រៀន ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ដោយសមត្ថកិច្ច កំពុងនាំខ្លួនពីខេត្តតាកែវ មកតុលាការផងដែរ។
ហេតុការណ៍នេះ បានកើតទ្បើង កាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេង PTT ជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕
មតិយោបល់