ព័ត៌មានជាតិ

ករណីរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ

កំពង់ឆ្នាំង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូនិងរថយន្ត នៅចំណុចភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

មន្រ្តីនគរបាលស្រុកកំពង់លែង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង ដោយរថយន្តម៉ាក BMW X5 ពាក់ស្លាកលេខ ភ្នំពេញ 2AD 7378 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ឃុន ប៊ុនហួ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិអូរសួស្ដី ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ ពេលមកដល់ចំណុចខាងលើ បានបុកគ្នាជាមួយម៉ូតូ មួយគ្រឿង ម៉ាក Smash ReVo ស្លាកលេខ 1S 0833 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ឡេង សាវី ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ជាអនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ស្រុកកំពង់លែង បណ្ដាលឲ្យអ្នកជិះម៉ូតូ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្ត ៕

មតិយោបល់