ព័ត៌មានជាតិ

ដឹងមូលហេតុច្បាស់! អាងអំណាចឪពុកអធិការក្រុងបាវិត កូនបាញ់ពលរដ្ឋស្លូតត្រង់ស្លាប់ បន្សល់ទុកកូនកំព្រា គ្រាន់តែរឿងលើកម្ហូបយឺតសោះ

ស្វាយរៀង: ករណីកូនប្រុសលោកអធិការដ្ឋានក្រុងបាវិត បាញ់ប្រហារលើស្ត្រីម្ចាស់ហាងម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅហាងភោជនីយដ្ឋាន សំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះ ជនដៃដល់ ត្រូវបញ្ជូនទៅកាន់តុលាការហើយ។

ជនរងគ្រោះឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត (ស្លាប់នៅមន្ទីរវៀតណាម)។ ចំណែកជនដៃដល់ ឈ្មោះ កែវ ចិត្រា មានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនសន្តិសុខ។

ដំណើររឿង៖ ជនដៃដល់ បានចូលផឹកហាងសំណាងអាណេ ហើយបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួប ស្រាប់តែធ្វើសកម្មភាពបាញ់ ទោះបីជនរងគ្រោះ លើកដៃសំពះអង្វរយ៉ាងណា ក៏មិនស្ដាប់ដែរ បុគ្គលិកហាងខំចូលទៅឃាត់ និយាយលួងលោម កុំឲ្យមានបញ្ហាប៉ុន្តែនៅតែបាញ់ បណ្ដាលឲ្យរងរបួសធ្ងន់។ លុះព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានទទួលដំណឹងថា ស្លាប់បាត់ទៅហើយ បន្សល់ទុកកូនស្រីអាយុប្រហែល ១០ កំព្រាម្ដាយ។

សរុបជារួមមក៖ ជនដៃដល់ ក៏ទើបតែត្រូវបានប្រកាសតែងតាំង ជាអធិការរងក្រុងបាវិត ទទួលផ្នែកសន្តិសុខ ៤-៥ថ្ងៃមុននេះ ដោយសារមានការជ្រោមជ្រែង ពីលោកឪពុកអធិការក្រុង ហើយពីមុនប្រវត្តិជនដៃដល់ ក៏ជាក្មេងដើរលេងមិនធម្មតាដែរ រីឯឪពុកវិញ តាមប្រភពលួចបង្ហើប ការដឹកនាំនៅក្នុងអង្គភាព មន្ត្រីក្រោមឱវាទ ក៏មានការអាក់អន់ចិត្ត ដោយសារតែបក្ខពួកនិយម សូម្បីតែប្រជាពលរដ្ឋ រស់នៅក្រុងបាវិត ក៏មិនសប្បាយចិត្ត និងលោកដែរ ពលរដ្ឋសំណូមពរទៅថ្នាក់ដឹកនាំ មុននឹងរើសមន្ត្រីបម្រើការងារ គួរសិក្សាពីប្រវត្តិឲ្យបានលម្អិតផង។

តាមប្រភពព័ត៌មាន សមត្ថកិច្ច បញ្ជាក់ថា​ មូលហេតុ ផ្ដើមចេញពីរឿង លើកម្ហូបយឺតពេក ប៉ុន្តែអ្នកខ្លះនៅតែមិនជឿ សង្ស័យថា ជារឿងស្នេហាត្រីកោណ ឬអាចជារឿងគំនុំ តែយ៉ាងណាមិញ នេះគ្រាន់តែមតិពលរដ្ឋប៉ុណ្ណោះ ដោយសារពេលពួកគាត់ ឃើញបញ្ជូនជនដៃដល់ ទៅកាន់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តស្វាយរៀង មានបែកធ្លាយរូបភាពជនសង្ស័យ លើបណ្ដាញ Facebook ដោយមិនមានវ៉ៃខ្នោះមើលទៅដូចជាមិនសូវ ពិបាកចិត្តសោះ មុខនៅតែញញឹមស្រស់ទៀត ខ្លាចតែជាប់ពន្ធនាគាររយ:ពេលខ្លីហើយមើលទៅ៕

មតិយោបល់