ព័ត៌មានជាតិ

ភ្លើងប្រច័ណ្ឌ! កាប់ទាំងប្រពន្ធ ទាំងឪពុកក្មេក!

ព្រៃវែងៈ លោកអធិការស្រុកពាមជរ៍ ​បានប្រាប់Post Newsថា មានករណីហិង្សារក្នុងគ្រួសារមួយបានកើតឡើង ដោយមានបុរសម្នាក់ បានប្រើហិង្សាទាញកាំបិតបុង័តោ កាប់ប្រពន្ធនិងឪក្មេកបណ្តាលឲ្យរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៤ និង២៤នាទីល្ងាច ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ភូមិ​រកា​ដុះ ឃុំ​ក្រាំង​តា​យ៉ង ​ស្រុក​ពាម​ជ៍រ ​ខេត្តព្រៃវែង។

ស្ត្រីរងគ្រោះមានឈ្មោះ ភាព រ៉ង ​អាយុ​៣៦​ឆ្នាំ ត្រូវបានជនសង្ស័យ​ជា​ប្តីដែលកំពុងរត់គេចខ្លួនឈ្មោះ មាន​ឈ្មោះ​ សៅ សម្ផស្ស ​អាយុ​៣៧​ឆ្នាំ កាប់នឹងកាំបិត​ប៉័ងតោ ​ចំក្បាល​ និង​ដៃ​បណ្ដាល​ឲ្យ​រង​របួស រួចបន្តកាប់ទៅលើឪពុកក្មេកឈ្មោះ ​ស៊ាន ភាព​​ អាយុ​៥៦​ឆ្នាំ ដែលចូលមកឃាត់​ចំ​ចង្កេះបន្ថែមទៀត ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីភ្លើងប្រច័ណ្ឌ៕

មតិយោបល់