ព័ត៌មានជាតិ

យីលោកចោរ! បែបសប្បាយចិត្តណាស់មើលទៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ នៅតែញញឹមស្រស់ទៀត

បន្ទាយមានជ័យ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វា កាលពីវេលម៉ោង ១ និង ៣០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចទល់មុខបុរីឆាយហាក់ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ម្ចាស់ផ្ទះឈ្មោះ ថាំ ភាព អាយុ ៥២ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ដំណើររឿង៖ នៅវេលាកើតហេតុ ម្ចាស់ផ្ទះបានចេញទៅរកស៊ី ក៏មានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿងចូលទៅធ្វើសកម្មភាពគាស់ទ្វាក្រោយផ្ទះ តែត្រូវអ្នកជិតខាងឃើញស្រែកឆោឡោ បន្ទាប់មករាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញបនចុះដល់ទីតាំង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភាព ចម្រើន ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅមណ្ឌលទី៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រើប្រាស់សារធាតុញៀន និងលេងល្បែងស៊ីសងថែមទៀតផង រីឯ២នាក់ទៀត រត់គេចខ្លួន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ស្រាវជ្រាវរកជនសង្ស័យដែលរត់គេចខ្លួន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់