ព័ត៌មានជាតិ

Update៖ មន្ត្រីយោធាកូនផ្កាយ២ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង ០៣ និង១១នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស០២នាក់ ស្លាប់នៅកន្លែងកើតហេតុ។

រថយន្តម៉ាក TOYOTA PRIUS ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AY-6784 ចំណែកជនរងគ្រោះទី១.ឈ្មោះ ហ៊ឹម រតន: ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ យោធា និងជាកូនមន្ត្រីផ្កាយពីរ មានទីលំនៅផ្លូវ៤៦០ ក្រុម១១ ភូមិ២ សង្កាត់ទួលទំពួង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងទី២.ឈ្មោះ ភួង វី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងក្រឡឹង ស្រុកកំណើត ភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តបើកបរយ៉ាងលឿន ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកលូ និង របងដែករបស់បុរីឡុង នី បណ្តាលឲ្យក្រឡាប់តែម្តង។

សាកសព ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង បានយកវត្ថុតាងរថយន្ត បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចាត់ការដោះស្រាយតាមនិតីវិធី៕

មតិយោបល់