យោងតាមគេហទំព័របរទេសនានាឲ្យដឹងថា កាលពីពេលថ្មីៗនេះមានបុរសម្នាក់បានទិញរថក្រោះធំជាងគេបំផុតដើម្បីធ្វើការប្រណាំងនៅតំបន់មួយដែលទំនេរចោល ក្នុងទីក្រុង Taijin ប្រទេសចិន។ ការប្រណាំងរថក្រោះនៅតំបនជនបទនេះត្រូវបានរៀបចំឡើងដោយខ្លួនរបស់គាត់ផ្ទាល់។ រីឯតំលៃរបស់រថក្រោះនោះគឺចាប់ពី ២០០,០០០ ទៅ ៣០០,០០០ យន់ ប្រហែលពី ៣ ម៉ឺន ទៅ ៥ ម៉ឺនដុល្លារ។ ម្ចាស់រថក្រោះនេះបានចំណាយលុយរាប់ម៉ឺនយន់សម្រាប់ការថែទាំ និងដឹកជញ្ចូនទៅផ្ទះ។ លោក Chen បាននិយាយថា គាត់ស្រឡាញ់កីឡានេះណាស់ ហើយគាត់បានសម្រេចចិត្តប្រមូលផ្តុំរថក្រោះបន្ថែមទៀតក្នុងគោលបំណងធ្វើការប្រណាំងនេះ។ ប៉ូលិសក្នុងតំបន់នោះបាននិយាយថារថក្រោះរបស់លោកលោក Chen មិនមែនជាកម្មសិទ្ធិរបស់យោធា ហើយក៏មិនមែនរបស់ពួកប៉ូលិសដែល ករណីនេះត្រូវបានគេស៊ើបអង្កេតដល់កន្លែងដែលលោក Chen ទិញ ខ្លាចគាត់ប្រើសម្រាប់ប្រតិបត្តិការខុសច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់