ព័ត៌មានជាតិ

យន្តហោះ​ដឹក​អ្នកដំណើរ​តៃវ៉ាន់ TransAsia បាន​ធ្លាក់​នៅ​តៃប៉ិ​

​តៃប៉ិ​៖ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​តៃវ៉ាន់ TransAsia B22816 ផ្ទុក​អ្នកដំណើរ ៥៣​នាក់ បាន​ធ្លាក់​នៅក្នុង​ទន្លេ Keelung ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ Channel News Asia ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​កុម្ភៈ ឆ្នាំ ២០១៥ ដោយ​នេះ​ជា​ករណី​ធ្លាក់​យន្តហោះ​ដំបូង​គេ​បង្អស់​សម្រាប់​ឆ្នាំ ២០១៥​។​
​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា យន្តហោះ TransAsia បាន​ធ្លាក់​នៅ​វេលា​ម៉ោង​ប្រហែល​ជា ១០៖៣០​នាទី​ព្រឹក ដែល​ក្រោយ​ពី​ការធ្លាក់ ឃើញ​មាន​មនុស្ស ប្រមាណ​ជា​ជិត ១០​នាក់ បាន​វា​ចេញពី​យន្តហោះ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា​មាន​មនុស្ស​ស្លាប់​ប៉ុន្មាន និង​របួស​ប៉ុន្មាន​ឡើយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ TransAsia បាន​ប៉ុនប៉ង​ចុះចត​នៅ​ក្នុង​កោះ​តៃវ៉ាន់ ដោយសារ​តែ​បញ្ហា​អាកាសធាតុ មាន​ព្យុះ ដោយ​បាន​សម្លាប់​មនុស្ស ៤៨​នាក់​៕​
10967862_925778264121167_1877229896_n

10967799_925778064121187_157341074_n10957425_925778067454520_1861366454_n

មតិយោបល់