ព័ត៌មានជាតិ

Update៖ អាសូរទ្រូងម្ដាយស្ទើរប្រេះ ងើបពីគេងមិនទាន់លុបមុខផង គេមកប្រាប់ថា កូនប្រុសដួលម៉ូតូស្លាប់

ភ្នំពេញ: កាលពីវេលាម៉ោង ៦ និង១៥នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុងលេខ ៣៨ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ជិះម៉ូតូបុករបងថ្ម បណ្ដាលឲ្យបោកក្បាលស្លាប់មួយរំពេច។

ជនរងគ្រោះឈ្មោះ ជឿន មករា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ មន្ត្រីនគរបាលអន្តោប្រវេសន៍ ស្នាក់នៅក្បែរកន្លែងកើយហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក ឃ្លិកពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BU-8256 ក្នុងល្បឿនលឿន ដោយចេញពីមង្គលការមិត្តភក្ដិ បំណងត្រលប់មកផ្ទះវិញ ធ្វើដំណើរពីជើងទៅត្បូង លុះជិតដល់ច្រកទ្វារចូលផ្ទះ ក៏ជ្រុលចង្កូតបុករបងថ្ម បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង រួចធ្វើកំណត់ហេតុ ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់