ភ្នំពេញ: កាលពីវេលាម៉ោង០៤និង៣៥នាទីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម យុវជនម្នាក់ដេកលើផ្លូវរថភ្លើង ហើយត្រូវរថភ្លើងបើកកិន បណ្តាលឲ្យដាច់ដៃម្ខាងនិងជើងម្ខាង រងរបួសធ្ងន់ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះភេទប្រុស អាយុប្រហែល១៦ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងដែរថា ជនរងគ្រោះមានមុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ រហូតមកដល់វេលាម៉ោងកើតហេតុ ជនរងគ្រោះបានទៅដេកលើផ្លូវដែក ស្រាប់តែមានរថភ្លើងមួយខ្សែមកកិន រួចមួយសន្ទុះក្រោយមក ស្រាប់តែមានសំឡេងជនរងគ្រោះស្រែកឲ្យជួយផង ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាទៅមើលឃើញជនរងគ្រោះ របួសដាច់ដៃជើង ទើបរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចឲ្យសង្គ្រោះតែម្តង ៕
មតិយោបល់