ត្បូងឃ្មុំៈ កាលពីវេលាម៉ោង៨ និង ៣០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ១១ ត្រង់ចំណុចមុខផ្ទះឈ្មោះ ផន អាង ភេទប្រុស ស្ថិតនៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរបួសធ្ងន់ និងស្លាប់ ២នាក់។
ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1F-2367 បើកបរដោយឈ្មោះ សាំង ហេង ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកតាបែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរទី១-ឈ្មោះជាម សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរនៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅកន្លែងកើតហេតុ) និង២-ឈ្មោះផល ស្រស់ ភេទប្រុស អាយុ២១ ឆ្នាំ ជាតិ ខ្មែរ នៅភូមិគរ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ (របួសធ្ងន់)។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូខាងលើ មានទិសដៅពីត្បូងទៅជើង ដោយបើកបរក្នុងស្ថានភាពស្រវឹង មកដល់ចំណុចកើតហេតុ បានរេចង្កូតធ្វើឲ្យធ្លាក់លូ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើកំណត់ហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ឯងសពប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់