ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដំណើរការប្រឡងជ្រើសរើសចូលបម្រើការងារក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានបេក្ខជនចំនួន៥៨០នាក់ ក្នុងនោះមានស្រី១១៧នាក់ ។
ដំណើរការប្រឡង បានប្រព្រឹត្តទៅគេមើលឃើញមានការរឹតបន្តឹង ឆែកឆេរ ត្រួតពិនិត្យពីគណៈកម្មការរៀបចំការប្រឡងយ៉ាងម៉ឺងម៉ាត់ ក្នុងនោះក៏មានវត្តមាន ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញចុះពិនិត្យជាក់ស្តែងដើម្បីឱ្យដំណើរការនៃការប្រឡងប្រព្រឹត្តដោយភាពស្ងប់ស្ងាត់ និងយុត្តិធម៌ ៕











មតិយោបល់