កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន៧នាក់ ក្នុងចំណោមបក្ខពួក១១នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលស្រាវជ្រាវចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅវេលាម៉ោង២និង៥០នាទីអធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន៣នាក់៖
១-ឈ្មោះ រុំ ឆារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។
២-ឈ្មោះ ញួន ពន្លឺ ហៅរ៉ូត ភេទប្រុស អាយុ ២០ធ្នាំ ជនជាតិខ្មែរមុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
៣-ឈ្មោះ ភ័ក្រ ពិទិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ ជាសិស្សថ្នាក់ទី១១ នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មានចំនួន ៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១១នាក់ ។
ក្នុងនោះវត្ថុតាងចាប់យក៖
១-ម៉ូតូម៉ាកហុងដា សេ១៥ ស៊េរី២០២០ ពណ៌ខ្មៅ១គ្រឿង(គ្មាន) លេខតួនិងលេខម៉ាស៊ីន5646606។
២-ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HR-7272 លេខតួនិងលេខម៉ាស៊ីន5537995។
៣-ដែកទីបមូល១កំណាត់ ប្រវែង១ម៉ែត្រ(ជារបស់ជនសង្ស័យ),
៤-ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខកណ្តាល 1AF-2970 លេខតួនិងលេខម៉ាស៊ីន5590161(ជារបស់ជនរងគ្រោះឈ្មោះភ័ក្រ ពិទិ),
៦-ម៉ូតូម៉ាហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1GT-2646 លេខតួនិងលេខម៉ាស៊ីន9720362(ជារបស់ជនរងគ្រោះឈ្មោះ ញួន ពន្លឺ)។
៧-ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GP-4418 លេខតួនិងលេខម៉ាស៊ីន9798185(ជារបស់ជនរងគ្រោះឈ្មោះរុំ ឆារ៉ាត់)។
ជនរងគ្រោះត្រូវជនសង្ស័យវាយដោយដែកទីប និងកាប់ដោយកាំបិតបែកក្បាលខាងមុខ.បែកកុងទ័រ២ ម៉ូតូ ២គ្រឿង ដាច់កាតឺប៊ូក្រោយទាំង ២គ្រឿង និងយកស្លាកលេខទៅបាត់១សន្លឹក ម៉ូតូពណ៌មាស ។
ករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលកំពុងចាត់កាតាមនីតិវិធី ៕


មតិយោបល់