ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សម្រស់​ក៏​ស្អាត សំលេង​វិញ ឱក សុគន្ធ​កញ្ញា សុំ​ខ្មាស់

ភ្នំពេញ​៖ បេ​ក្ខ​នារី​ម្នាក់ ឈ្មោះ ប៉ា​ច គីម​មួយ ដែល​គេ​ស្លាល់​ថា ជា​អតីតបេក្ខ​នារី ក្នុង​កម្មវិធី Cell Card Star បាន​បង្ហើប​សំនៀង​ក្នុង​កម្មវិធី The Voice Cambodia ធ្វើឲ្យ​អ្នក​ដែល​នៅក្នុង​ស្ទី​ត​យ៉ូ ហង្ស​មាស នៅលើ​ផ្សារ​អ៊ី​អន ជាន់​ទី ៤ ស្រែក​កញ្ជៀ​វ ជាមួយនឹង​សំនៀង​ដ៏​ពិរោះ ក្រអួន​ក្រអៅ​របស់​នាង សឹងតែ​ធ្វើឲ្យ ឱក សុគន្ធ​កញ្ញា សុំ​ខ្មាស់ ។​
2014-09-08_150849
​សម្រស់​បាន សំលេង​ស៊ី​អារម្មណ៍ ម្យ៉ាង​ម្នាក់ ជាមួយនឹង ឱក សុគន្ធ​កញ្ញា បាន​ធ្វើឲ្យ​នាង ក្លាយ​ជា​បេក្ខជន ដែល​ចាប់អារម្មណ៍​បំផុត សម្រាប់ ការបញ្ចេញ​សមត្ថភាព​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ។​
​បើទោះបីជា​សំនៀង​នាង ពិរោះ​ក្តី តែ​ការ​ស្រែកច្រៀង​របស់​នាង មិនបាន​ធ្វើឲ្យ ឱក សុគន្ធ​កញ្ញា ចុច​ប៊ូ​តុង​យក ឡើយ ដោយ​មាន​តែ គ្រូបង្វឹក ២ នា​ក់គត សុទ្ធតែ​ជា​ប្រុសៗ ចុច​យក​ទៅ​វិញ ក្នុងនោះ ឆន សុវណ្ណ​រាជ និង ណុប បា​យ៉ា​រិទ្ធ ។

​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​សរសើរ​នាង​មិន​ដាច់​ពី​មាត់ ដោយ​សរសេរថា “​សម្រស់​ក៏​ស្អាត សំលេង​ក៏​ពិរោះ “ ។ ទោះពី ពិរោះ សមត្ថភាព​ចុងក្រោយ គេ​មិនដឹងថា ប៉ា​ច គីម​មួយ អាច​ដណ្តើម​ជ័យលាភី ទឹកប្រាក់​សន្ធឹក បាន​នៅឡើយ​នោះទេ ៕
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់