កំពង់ស្ពឺ: ក្មេងស្រីវ័យជំទង់ម្នាក់ត្រូវបានម្តាយបង្កើតលើកកាំបិតកាប់ប្រហារសំដៅក្បាល តែត្រូវកូនស្រីលើកដៃរងបណ្តាលឧ្យត្រូវដាច់សរសៃកដៃខាងឆ្វេងហូរឈាមដូចគេអាកមាន់អញ្ចឹង ហើយត្រូវបាននាងរត់រកអ្នកជិតខាងឲ្យជួយ។
ហេតុការណ៍ម្ដាយកាប់កូនដាច់សរសៃដៃនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅចំណុច ភូមិ ត្រពាំងក្រសាំង ស្រុកឧដ្ដុង្គខេត្ត កំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ដោយសារតែម្តាយខឹងកូនស្រីខ្លាំងពេក។
សេចក្តីរាយការបញ្ជាក់ថា ទាំងស្ត្រីជាម្តាយដែលជាអ្នកដៃដល់ និងកូនស្រីរងគ្រោះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ រីឯសមត្ថកិច្ចនៅមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។តាមសេចក្តីរាយការណ៍បញ្ជាក់បន្ថែមថា ក្មេងស្រីរងគ្រោះ ក្រោយកើតហរតុ ត្រូវបានគេនាំយកទៅព្យាបាលនៅមណ្ឌលសុខភាពឃុំដែរ តែគ្រូពេទ្យហាក់មិនយកចិត្តទុកដាក់ទេ។ ព័ត៌មានលម្អិតយ៉ាងណានោះ Post News ផ្សាយជូនបន្តទៀត៕
មតិយោបល់