បាត់ដំបងៈ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ២០នាទី មានករណីជនបរទេសម្នាក់ បានមកប្តឹងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ស្នើសុំឲ្យជួយផ្តល់លិខិតឆ្លងដែន ដែលបានបាត់តាំងពីឆ្នាំ២០១៥។
ជនបរទេសនេះ មានឈ្មោះ STEFAN FINLEY FELIX KONIG ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិអូទ្រីស សញ្ជាតិអូទ្រីស មុខរបរ ទេសចរណ៍។
បច្ចុប្បន្នជនបរទេសរូបនេះ ត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់៖ ជនបរទេសខាងលើចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនអន្តរជាតិខេត្តប៉ៃលិន នៅឆ្នាំ២០១៥ ហើយបានបាត់ឯកសារតាំងពីពេលនោះមក នាពេលកន្លងមកតែងតែដើរស្នាក់នៅ និងហូបបាយតាមវត្តអារាម ក្នុងខេត្តបាត់ដំបង ដោយពុំមានឯកសារជាប់ខ្លួនអ្វីទាំងអស់៕
មតិយោបល់