ព័ត៌មានជាតិ

ផ្អើលទាំងកណ្តាល​អធ្រាត្រ​! លុចស៊ីស ​RX300 ស្លាកលេខ កំពត 2B-5007 ​បុកចូល​តូប​លក់​ដូរ​ប្រជាពលរដ្ឋ ​រងរបួសជាច្រើននាក់

​ព្រះសីហនុ: នៅវេលាម៉ោង​ ១២ និង១០​នាទី​រំ​លង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី​១ ខែ​មីនា​ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើករេចង្កូតបុកចូលតូបលក់ឥវ៉ាន់របស់ប្រជាពលរដ្ឋ​ បណ្ដាលឲ្យក្រទ្បាប់ របួសមនុស្ស ៤នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៩-២០០ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

រថយន្ត​បង្ក ម៉ាកលុចស៊ីស RX300 មួយ​គ្រឿង​ ពណ៌ស ពាក់ស្លាកលេខ កំពត 2B-5007 ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅភ្នំពេញ បើកបរដោយឈ្មោះ ឆឹង ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិស្ថោតូច ឃុំអង្គ​រមាស ស្រុកដងទង់ ខេត្តកំពត មាន​អ្នករួមដំណើរ ០៣ នាក់។ មកដល់ចំណុចខាងលើ ក៏បានរេចង្កូត​​ ធ្លាក់​ផ្លូវ​មកខាងស្ដាំដៃ ក៏បុក​តូប​លក់ឥវ៉ាន់របស់ប្រជាពលរដ្ឋ​ បណ្ដាលឲ្យរថយន្តក្រឡាប់តែម្ដង។

ជនរងគ្រោះទាំង៤នាក់​​៖
១.ឈ្មោះ ឆឹង ពៅ ភេទប្រុស អ្នកបើករបរថយន្ត រងបួសស្រាល
២.ឈ្មោះ ជួន រៀន ភេទប្រុស អ្នករួមដំណើរ របួសស្រាល
៣.ឈ្មោះ គិត ភក្ដី ភេទប្រុស អ្នករួមដំណើរ របួសស្រាល
និង៤.ឈ្មោះ រដ្ឋ វីរ: ភេទប្រុស អ្នករួមដំណើរ របួសស្រាល ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ឯកជនមួយឈ្មោះ អមរា ស្ថិតនៅភូមិបត់គគីរ​ ឃុំ​បិតត្រាំង​៕

មតិយោបល់