ព័ត៌មានជាតិ

បើកម៉ូតូលឿនពេក ធ្លាក់ផ្លូវបុកនឹងស្ពានផ្លោងទៅម្ខាង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

កំពត: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៩-១០ ស្ថិតភូមិរលុះ ឃុំបឹងទូក ស្រុកទឹកឈូរ ខេត្តកំពត កាលពីវេលាម៉ោង ៣ និង ០០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ​ ឆ្នាំ២០១៩។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1B-6401 ជិះគ្នា២នាក់ទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏ធ្លាក់ផ្លូវបុកនឹងស្ពានហោះទៅម្ខាង បណ្ដាលឲ្យអ្នករួមដំណើរស្លាប់នឹងកន្លែងកើតហេតុ ចំណែកអ្នកបើកបររបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំបឹងទូក ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគលសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់