ព័ត៌មានជាតិ

ស្ត្រីបុគ្គលិកហាងបារាំង black and white វាយតប់គ្នា រឿងចោទថា យកប្ដីថៅកែទៅដេក បណ្តាលឲ្យរងរបួសទាំងសងខាង សំណងបញ្ចប់រឿង ២០ដុល្លារ

ភ្នំពេញ: ស្ត្រីជាបុគ្គលិកបម្រើការ ក្នុងបារបារាំង នៅម្តុំផ្សារចាស់ បានឈ្លោះប្រកែកគ្នា ជាមួយស្ត្រីម្នាក់ទៀតជាបុគ្គលិកដូចគ្នា បានបង្កជាហិ្សវាយតប់គ្នា បណ្ដាលឲ្យរងរបួសស្នាមទាំងសងខាង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង
១និង០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ១១០ ត្រង់ចំណុចហាងបារបារាំង black and white ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

ជរងគ្រោះឈ្មោះ សុខ រស់ ភេទស្រី អាយុ២៨ ឆ្នាំ និងភាគីម្ខាងទៀត ឈ្មោះ សាយ ផល្លា ភេទស្រី អាយុ៣១ ឆ្នាំ ស្នាក់នៅហាងកើតហេតុ។

តាមប្រព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ មានឈ្មោះ សុខ រស់ គឺគាត់បានបម្រើការនៅហាងបារាំងខាងលើ រយ:ពេលជិត៣ខែមកហើយ អ្នកនៅកន្លែង ធ្វើការនោះ គឺគាត់បានចោទថា គាត់យកប្តីថៅកែទៅដេក ប៉ុន្តែគាត់មិនបានធ្វើដូចការចោទនោះទេ។ លុះពេលដល់ថ្ងៃកើតហេតុ ស្រាប់តែមានស្ត្រីម្នាក់ ដែលមានឈ្មោះ សាយ ផល្លា បានវាយទៅលើខ្លួនគាត់ បណ្តាលឲ្យរបួសស្នាមពេញខ្លួន ហើយជនរងគ្រោះ ក៏បានវ៉ៃតដៃដើម្បីការពារខ្លួន ទើបមានរបួសស្នាមពេញ បង្កឲ្យភ្ញាក់ផ្អើល ទៅដល់សមត្ថកិច្ច ប៉ុស្តិ៍ផ្សារកណ្តាលទី១ ចុះមកទីតាំង ហើយនាំខ្លួនយកទៅសួរនាំ ប៉ុន្តែខាងម្នាក់ឈ្មោះ សាយ ផល្លា បានសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានវ៉ៃទៅលើឈ្មោះ សុខ រស់ ប្រាកដមែន ដោយសារតែនិយាយសម្ដីដីរៀងឡូយ ហើយប្រាប់អត់ស្តាប់ ទើបបង្កជាហិង្សាតែម្តង។

ក្រោយកើតហេតុ ភាគីឈ្មោះ សាយ ផល្លា គាត់សុខចិត្តសងសំណង ទៅឲ្យខាងឈ្មោះ សុខ រស់ ចំនួន ២០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់