ព័ត៌មានជាតិ

ខឹងកូនតមាត់ទាញដុំឥដ្ឋគប់ តែទៅត្រូវអ្នកឈមើល បណ្ដាលឲ្យបែកថ្ងាស់

កណ្ដាល: មានករណីហិង្សាមួយកើតឡើង កាលពីវេលាម៉ោង ៧ និង ១០នាទី ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០១៩ ស្ថិតភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ០១នាក់ឈ្មោះ ឆុង វិច្ឆិកា ភេទប្រុស អាយុ ៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ០១នាក់ឈ្មោះ ឈួន សុវណ្ណហៅចក់ ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖ ដុំឥដ្ឋ១ដុំ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យបានទាស់ទែងគ្នាជាមួយកូនខ្លួនយ៉ាងខ្លាំ ព្រោះមិនជួយធ្វើការព្រមទាំងតមាត់ទើបថែមទៀត ទើបជនសង្ស័យខឹងក៏យកដុំឥដ្ឋគប់តែបែរជាត្រូវជនរងគ្រោះដែលឈប់កង់ឈរមើលនៅខាងមុខផ្ទះ បណ្ដាលឲ្យបែកថ្ងាស់ឃើញដូចនេះជនសង្ស័យដើរទៅប្រាប់ប្រពន្ធឲ្យយកជនរងគ្រោះទៅពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង កត់កំណត់ហេតុឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកទៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់