ភ្នំពេញៈ នៅវេលាម៉ោង ៧និង២៥នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីភ្ញាក់ផ្អើលមួយកើតឡើង ដោយយុវជនម្នាក់លោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ សពត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ។
ជនរងគ្រោះឈ្មោះ ថាង វ៉េងហាន ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៨ ផ្លូវបេតុង ខាងក្រោយវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានម្ដាយឈ្មោះ ងៀង ធីង៉ុកហ៊ីវ ជនជាតិវៀតណាម អាយុ ៤៣ឆ្នាំ។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីស្រ្តីជាម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានទាស់សម្ដីគ្នាជាមួយបងប្អូន ជាច្រើនលើកច្រើនសារមកហើយ ទើបតែលើកនេះទេ ដែលរូបគេតូចចិត្តខ្លាំង រហូតសម្រេចចិត្តដើរចេញពីផ្ទះមកលោតទឹកសម្លាប់ខ្លួន ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងភ្លាមៗ នាំម្ដាយជនរងគ្រោះទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ បច្ចុប្បន្ន សពជនរងគ្រោះកំពុងធ្វើបុណ្យនៅវត្តប្រជុំវង្ស៕
មតិយោបល់