ព័ត៌មានជាតិ

មានករណីរថយន្តបែនដឹកដីមួយគ្រឿង សង្ស័យតៃកុងបើកលឿនពេក ក៏ក្រឡាប់ផ្ងារជើង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩​ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តបែនដឹកដីមួយគ្រឿង សង្ស័យតៃកុងបើកលឿនពេក ក៏ក្រឡាប់ផ្ងារជើងឡើងលើ ប៉ុន្តែមិនមានមនុស្សរងរបួសទេ គ្រាន់តែរងការខូចខាតរថយន្ត ករណីនេះមិនប៉ះពាល់សម្បត្តិរដ្ឋទេ សមត្ថកិច្ចឲ្យស្ទូចរថយន្តដោយខ្លួនឯង៕

មតិយោបល់