ព័ត៌មានជាតិ

ជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវជនសង្ស័យវាយ បណ្ដាលឲ្យរងរបួស

កណ្ដាល: កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១០និង៥០នាទី មានករណីហិង្សាដោយចេតនា នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ទ្រេះ សាណាស់ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរលក់ដូរ (មានស្នាមរបួស០៣កន្លែងចំក្បាល ហើមត្របកភ្នែកខាងស្តាំ ស្នាមមុតខាងចុងចិញ្ចើមខាងស្តាំ។
ជនសង្ស័យឈ្មោះ រ៉ូន រុំលី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារ)។

វត្ថុតាងចាប់យក៖ ដំបងឬស្សី០១កំណាត់។

សភាពរឿងហេតុ៖ មុនពេលកើតហេតុជនសង្ស័យ បានទៅមកខ្ចីម៉ូតូរបស់ជនរងគ្រោះ តែជនរងគ្រោះមិនឲ្យខ្ចី ពេលនោះជនសង្ស័យបានទាញកន្រ្តកបោះទៅលើជនរងគ្រោះចំនួន ២ដង រួចហើយបានយកឈើឬស្សីមកវាយលើជនរងគ្រោះត្រូវក្បាល និងមុខបណ្តាលឲ្យហើម មានស្នាមមុតខាងលើចុងចិញ្ចើម០១កន្លែង។

ក្រោយពេលកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្វាយប្រទាល ដើម្បីឲ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ នាំជនសង្ស័យ និងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី៕

មតិយោបល់