ព្រះសីហនុៈ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំនួន ១៣នាក់ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ នី ចាន់ណារ៉ា នាយរងការិយាល័យ ចុះរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យានយន្តគ្មានស្លាកលេខ អ្នកបើកបរគ្មានបណ្ណបើកបរ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ដោយផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះអនុវត្តកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតផ្លូវ ចូលក្បាលឆាយ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ៕




មតិយោបល់