ព័ត៌មានជាតិ

មេក្លោងជួញដូរ សារធាតុញៀនខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាបដកហូតថ្នាំញៀន0.5kgនិង៣៦៤គ្រាប់

កំពង់ស្ពឺ: កាលពី វេលាម៉ោង៩និង១០ នាទី យប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួ ច បានចូលរួមសហការជាមួយកម្លាំងមន្ទីរប្រ ឆាំងគ្រឿងញៀន អគ្គស្នងការ នគរបាលជាតិ បានឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធករណីជួញដូររក្សាទុក សារធាតុញៀនបានចំនួន ០៣នាក់ ៖ ១.ឈ្មោះ ហង្ស សុវណ្ណនិត ភេទប្រុស អាយុ២៩ ឆ្នាំ រស់ នៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
២.ឈ្មោះ សេត ត្រេន ភេទប្រុស អាយុ ១៤ឆ្នាំ រស់ នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត កំពង់ ស្ពឺ ។
៣.ឈ្មោះ ម៉ៃ ដា ភេទប្រុស អាយុ ២៩ឆ្នាំរស់ នៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខសញ្ញា ទាំ ង៣ ត្រូវ បាន ឃាត់ ខ្លួន នៅផ្ទះសំណាក់មនោរម្យ ស្ថិតក្នុងភូមិផ្សាត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ ។ ដកហូតវត្ថុតាងបាន ម្សៅសរថ្លាសង្ស័យថ្នាំញៀនចំនួន 0.5kg រួចបន្តឆែកឆេរនៅផ្ទះរបស់ឈ្មោះ សៀង ចន្រ្ទា ភេទស្រី អាយុ ៣០ឆ្នាំ នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ត កំពង់ ស្ពឺ ឃាត់ខ្លួនម្ចាស់ផ្ទះខាងលើ រួម ជាមួយ វត្ថុតាងរួមមាន៖
– ម្សៅសរថ្លាសង្ស័យគ្រឿងញៀនចំនួន ១៥ កញ្ចប់
– ថ្នាំញៀនប្រភេទគ្រាប់ ចំនួន ១៣ថង់ សរុប ៣៦ ៤គ្រាប់ រួម នឹងឧបករណ៍វិចខ្ចប់មួយចំនួនទៀត។
– រថយន្ត Lexus Rx 330 ពណ៌ស្ក ស្លាកលេខ 2AX-6663 ភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យរួមជា មួយវត្ថុតាង បានបញ្ជូន ទៅកាន់មន្ទីរប្រឆាំង គ្រឿង ញៀន ដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់