បន្ទាយមានជ័យ:ក្រោយពីការចុះបង្ក្រាប ទប់ស្កាត់ពីកម្លាំងនគបាល ការពារព្រំដែនលេខ៨១៥ ដឹកនាំដោយលោក ឆិត លី វរៈសេនីយ៍ឯក ស្រុកម៉ាឡៃ ធ្វើឲ្យពលកររាប់សិបនាក់ ច្រួលច្រាលដូចមាន់រកពង និងសត្វទន្សាយរត់រកព្រៃជ្រកអញ្ចឹង ខណៈបម្រុងនាំគ្នាឆ្លងដែន ចូលទឹកដីថៃ។
ករណីនេះ កើតឡើងនាម៉ោង០៣:០០នាទី មុននេះបន្តិច នៅថ្ងៃទី២២ មេសា ២០១៦ គឺពលករប្រមាណ ២៥ទៅ ៤០នាក់ បានចុះពីលើរថយន្ត យ៉ាងប្រញ៉ាប់ប្រញាល់ សំដៅទៅកាន់អូរ
ព្រំដែនខ្មែរ ថៃ ដើម្បីឆ្លងទៅក្នុងទឹកដី ប្រទេសថៃ ស្ថិតក្នុងចំណុចរវាង ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ យោងតាមការសន្និដ្ឋាន ជាក់ស្តែង មុនចុះបង្ក្រាប គឺមិនឃើញមានសមត្ថកិច្ចណាយាមកាម និងប្រចាំការនៅទីនោះទេ មានតែកម្លាំងយោធា ចំនួន ២ ទៅ ៣នាក់ ដើរចុះដើរឡើងលើផ្លូវ ត្រូវបានគេសន្និដ្ឋានថា ទំនងជាអ្នកមើលផ្លូវហើយ មើលទៅ៕
មតិយោបល់