ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួន បន្ទាប់ពីប៉ុនប៉ងរំលោភទៅលើនារីម្នាក់ តែមិនបានសម្រេចរួចបានផ្លោះរបងរត់គេចខ្លួន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស.ឈ.ម ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ យឿន សីហា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ ទីលំនៅភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់