ភ្នំពេញ: នៅម៉ោង១ រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្បែរការ៉ាស់សាំង CALTEX តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារតូច សង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ បុរសម្នាក់អង្គុយជក់ថ្នាំញៀន តាមទីសាធារណៈ ត្រូវបានបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួន មកថតឡាយបង្ហោះ លើបណ្ដាញសង្គមហ្វេប៊ុក ផ្អើលសមត្ថកិច្ចចុះទៅឃាត់ខ្លួន យកមកសាកសួរទើបដឹងថា ជាបុរសនោះមានសតិមិនល្អ ។
សមត្ថកិច្ច បានឲ្យដឹងថា បុរសមានសតិមិនល្អខាងលើឈ្មោះ សេង ងួនដា អាយុ៤៥ ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានបន្តទៀតថា បុរសខាងលើជាមនុស្សសសៃប្រសាទ ធ្លាប់ប្រើប្រាស់គ្រឿងញៀន តែងតែដើរតាមដងផ្លូវមិនថា យប់ឬថ្ងៃ ដោយគ្មានផ្ទះសំបែងស្នាក់នៅនិងគេ យប់ត្រង់ណាដេកកន្លែង និង ក៏បានទៅអង្គុយត្រង់ចំណុចការ៉ាស់សាំងជក់ថ្នាំ ត្រូវបានបងប្អូនសារព័ត៌មាន ថតផ្សព្វផ្សាយ ទើបសមត្ថកិច្ច ចុះទៅនាំយកមកប៉ុស្ដិ៍ទូលសង្កែទី១ ដើម្បីធ្វើការសាកសួរ រួចក៏ធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅព្យាបាល ដោយស្ម័គ្រចិត្តនៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។
សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋ បានរិះគន់ទៅលើលោក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ ទើបទ្បើងកាន់តំណែងថ្មី ហាក់បីដូចជាមើលមិនឃើញ បុរសខាងលើ អង្គុយជក់ថ្នាំញៀន តាមទីសាធារណៈ អាសូរថា គាត់នៅក្នុងព្រៃ បន្ទប់ជួល ទីប្រជុំជនសោះ ទាំងពេលថ្ងៃ ឬមួយលោកជាប់រវល់ការងារច្រើននៅខាងក្រៅ បានជាបណ្ដែតបណ្ដោយឲ្យមានអ៊ីចឹង ដល់អ្នកសារព័ត៌មាននាំគ្នាទ្បាយពេញហ្វេសប៊ុក ទើបផ្អើលដល់លោក បញ្ជាឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួនយកទៅធ្វើការសាកសួរភ្លាមៗ តើឲ្យពលរដ្ឋទុកចិត្តយ៉ាងណាទៅ សូមកុំឲ្យពួកគាត់រិះគន់រឿងដដែលៗពេក៕
មតិយោបល់