កណ្ដាលៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ២១នាទីថ្ងៃត្រង់ យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៦៧២ ដបនខ/២០១៩ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ របស់លោកហួត ហ៊ាង ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រើប្រាស់ហិង្សាលើអ្នកអចលនវត្ថុ ត្រង់ចំណុចផ្ទះលក់បាយ ស្ថិតភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ចាន់ ជន ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (មានដីកានាំខ្លួន)។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់