ព័ត៌មានជាតិ

រលឹមស្រិចៗ ផ្លូវរអិលបង្កឲ្យរថយន្តធំមួយគ្រឿង រេចង្កូតធ្លាក់ប្រឡាយទឹក

ភ្នំពេញ: នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩និង៥០នាទីព្រឹក ស្ថិតតាមបណ្ដោយនឹងផ្លូវជាតិលេខ២០A ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីរថយន្តរអិលធ្លាក់ប្រឡាយទឹក។

រថយន្តម៉ាក សណ្ដោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ធំ 3A-1925 ធ្វើដំណើរពីលិចទៅកើត បានរេចង្កូតធ្លាក់ប្រឡាយទឹក ខណ:មេឃរលឹមស្រិចផ្លូវរអិល បណ្ដាលឲ្យរថយន្តរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំង ត្រួតពិនិត្យឃើញគ្មានប៉ះពាល់សម្បតិ្ត ក៏ឲ្យម្ចាស់ស្ទូចទៅជួសជុលខ្លួនឯង៕

មតិយោបល់